រុក្ខសូត្រ
ម្នាលភិក្ខុទាំងឡាយ ដើមឈើនេះមាន ៤ ពួក ។ ដើមឈើ ៤ ពួក តើដូចម្តេចខ្លះ ។ គឺដើមឈើស្រាយមានដើមឈើស្រាយជាបរិវា រ ១ ដើមឈើស្រាយមានដើមឈើខ្លឹមជាបរិវារ ១ ដើមឈើខ្លឹមមាន ដើមឈើស្រាយជាបរិវារ ១ ដើមឈើខ្លឹមមានដើមឈើខ្លឹមជាបរិវារ ១ ។ ម្នាលភិក្ខុទាំងឡាយ ដើមឈើមាន ៤ ពួកនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឧបមាដោយដើមឈើ ៤ ពួកនេះ រមែងមាននៅក្នុងលោកដូច្នោះ ដែរ ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ ។ គឺបុគ្គលស្រាយមានស្រាយជាបរិវា រ ១ បុគ្គលស្រាយមានខ្លឹមជាបរិវារ ១ បុគ្គលខ្លឹមមានស្រាយជាបរិវារ ១ បុគ្គលខ្លឹមមានខ្លឹមជាបរិវារ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលស្រាយ មានស្រាយជាបរិវារ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុង លោកនេះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក ទាំងបរិស័ទរបស់បុគ្គល នោះ ក៏ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមកដែរ ម្នាលភិក្ខុទាំងឡាយ បុគ្គល ស្រាយមានស្រាយជាបរិវារ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ដើមឈើ នោះជាឈើស្រាយ មានដើមឈើស្រាយជាបរិវារ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះមានឧបមេយ្យដូច្នោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលស្រាយមានខ្លឹមជាបរិវារ តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏ លាមក បុន្តែបរិស័ទរបស់បុគ្គលនោះ ជាអ្នកមានសីល មានធម៌ល្អ ម្នាល ភិក្ខុទាំងឡាយ បុគ្គលស្រាយមានខ្លឹមជាបរិវារ យ៉ាងនេះឯង ។ ម្នាលភិក្ខុ ទាំងឡាយ ដើមឈើនោះជាដើមឈើស្រាយ មានដើមឈើខ្លឹមជាបរិវារ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ ។