អាសីវិសសូត្រ
ម្នាលភិក្ខុទាំងឡាយ អាសិរពិសនេះមាន ៤ ពួក ។ អាសិរពិស ៤ ពួក តើដូចម្តេចខ្លះ ។ គឺអាសិរពិសមានពិសជ្រួតជ្រាបឆាប់ តែមិនមានពិសដ៏ពន្លឹក ១ មានពិសដ៏ពន្លឹក តែមិនមានពិសជ្រួតជ្រាបឆាប់ ១ មានពិសជ្រួតជ្រាបឆាប់ផង មានពិសដ៏ពន្លឹកផង ១ មិនមានពិសជ្រួតជ្រាប ឆាប់ ទាំងមិនមានពិសដ៏ពន្លឹក ១ ។ ម្នាលភិក្ខុទាំងឡាយ អាសិរពិសមាន ៤ ពួកនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឧបមាដោយ អាសិរពិស ៤ ពួកនេះ រមែងមាននៅក្នុងលោកដូច្នោះដែរ ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ ។ គឺបុគ្គលមានពិសជ្រួតជ្រាបឆាប់ តែមិនមានពិសដ៏ពន្លឹក ១ មានពិសដ៏ពន្លឹក តែមិនមានពិសជ្រួតជ្រាបឆាប់ ១ មានពិសជ្រួតជ្រាបឆាប់ ផង មានពិសដ៏ពន្លឹកផង ១ មិនមានពិសជ្រួតជ្រាបឆាប់ ទាំងមិនមានពិស ដ៏ពន្លឹក ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានពិសជ្រួតជ្រាបឆាប់ តែមិន មានពិសដ៏ពន្លឹក តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុង លោកនេះ រមែងក្រោធរឿយៗ តែសេចក្តីក្រោធរបស់បុគ្គលនោះ មិនងំនៅ អស់កាលយូរ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានពិសជ្រួតជ្រាបឆាប់ តែមិន មានពិសដ៏ពន្លឹក យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ អាសិរពិសនោះ មានពិសជ្រួតជ្រាបឆាប់ តែមិនមានពិសដ៏ពន្លឹក មានឧបមាយ៉ាងណា ម្នាល ភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះមានឧបមេយ្យដូច្នោះដែរ ។ ម្នាល ភិក្ខុទាំងឡាយ ចុះបុគ្គលមានពិសដ៏ពន្លឹក តែមិនមានពិសជ្រួតជ្រាបឆាប់ តើ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងមិន ក្រោធរឿយៗ ទេ តែសេចក្តីក្រោធរបស់បុគ្គលនោះ រមែងងំនៅអស់កាល យូរ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានពិសដ៏ពន្លឹក តែមិនមានពិសជ្រួតជ្រាប ឆាប់ យ៉ាងនេះឯង