អដ្ឋកថាកេសីសូត្រ
ក្បាលទី 28 · ទំព័រ 194
គប្បីជ្រាបវិនិច្ឆ័យក្នុងកេសីសូត្រទី ១ នៃកេសីវគ្គទី ២ ដូចតទៅនេះ បទថា កេសី ជាឈ្មោះរបស់នាយសារថីដែលជាអ្នកទូន្មាន សេះ ។ ឈ្មោះថា សារថីអ្នកទូន្មានសេះ ព្រោះធ្វើសេះដែលគួរបង្វឹកឲ្យ យល់ ទើបបង្វឹក ។ បទថា សណ្ហេនបិ ទមេតិ ជាដើម នាយសារថីធ្វើ សក្ការៈល្មមសមគួរដល់សេះនោះ គឺឲ្យបរិភោគភោជនយ៉ាងល្អ ឲ្យផឹកទឹក ឆ្ងាញ់ ពោលដោយពាក្យពីរោះហើយ ទើបបង្វឹក ឈ្មោះថា បង្វឹកដោយវិធី ទន់ភ្លន់ ។ លុះបង្វឹកដោយចងជើង ចងមាត់ជាដើមហើយ ចាក់ដោយទន្លួញ វាយដោយត្មោង ពោលពាក្យគ្រោតគ្រាត ឈ្មោះថា បង្វឹកដោយវិធីខ្លាំងក្លា ត្រូវធ្វើវិធីទាំង ២ នោះ តាមកាលដ៏គួរ ឈ្មោះថា បង្វឹកទាំងវិធីទន់ភ្លន់ និងវិធីខ្លាំងក្លា ។