អដ្ឋកថាជវសូត្រ
ក្បាលទី 28 · ទំព័រ 196
គប្បីជ្រាបវិនិច្ឆ័យក្នុងជវសូត្រទី ២ ដូចតទៅនេះ បទថា អាជ្ជវេន គឺស្មោះត្រង់ ។ បទថា ជវេន គឺមានសន្ទុះជើងរហ័ស ។ បទថា ខន្តិយា បានដល់ មានការអត់ធន់ គឺអត់សង្កត់ ។ បទថា សោរច្ចេន គឺ មានការស្ងប់ស្ងាត់ជាប្រក្រតី ។ ក្នុងអង្គនៃគុណរបស់បុគ្គល បទថា ជវេន បានដល់ ដោយកម្លាំងរហ័សនៃញាណ ។ បទដ៏សេសក្នុងសូត្រនេះ មាន អត្ថងាយយល់ទាំងអស់ហើយ ។