បតោទសូត្រ
ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចម្រើនមាន ៤ ពួករ មែងមាននៅក្នុងលោក ។ ពួក តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចម្រើនពួកខ្លះ ក្នុងលោកនេះ បានឃើញនូវស្រមោលនៃ ជន្លួញហើយ ក៏រំភើបដល់នូវសេចក្តីតក់ស្លុតថា សារថីជាអ្នកទូន្មាននូវសេះ ដែលគួរទូន្មាន នឹងធ្វើហេតុអ្វីដល់អញក្នុងថ្ងៃនេះ អញនឹងធ្វើតបទៅសារថី នោះដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចម្រើនពួកខ្លះ ក្នុង លោកនេះ មានសភាពដូច្នោះដែរ ម្នាលភិក្ខុទាំងឡាយ នេះជាសេះ អាជានេយ្យដ៏ចម្រើនទី ១ រមែងមាននៅក្នុងលោក ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សេះអាជានេយ្យដ៏ចម្រើនពួកខ្លះ ក្នុងលោកនេះ បានឃើញ ស្រមោលនៃជន្លួញហើយ នៅតែមិនរំភើប ដល់នូវសេចក្តីតក់ស្លុតទេ លុះ តែគេចាក់ត្រង់រោមដោយជន្លួញ ទើបរំភើប ដល់នូវសេចក្តីតក់ស្លុតថា សារថី ជាអ្នកទូន្មាននូវសេះ ដែលគួរទូន្មាន នឹងធ្វើហេតុអ្វីដល់អញក្នុងថ្ងៃនេះ អញ នឹងធ្វើតបទៅសារថីនោះដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យ ដ៏ចម្រើនពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ នេះជាសេះអាជានេយ្យដ៏ចម្រើនទី ២ រមែងមាននៅក្នុងលោក ។ ម្នាលភិក្ខុ ទាំងឡាយ មួយទៀត សេះអាជានេយ្យដ៏ចម្រើនពួកខ្លះ ក្នុងលោកនេះ ឃើញ នូវស្រមោលនៃជន្លួញហើយ នៅតែមិនរំភើប ដល់នូវសេក្តីតក់ស្លុត ទុកជា ចាក់ត្រង់រោម ( ដោយជន្លួញ ) ក៏នៅតែមិនរំភើប ដល់នូវសេចក្តីតក់ស្លុត ដែរ លុះតែចាក់ត្រង់ស្បែកដោយជន្លួញ ទើបរំភើប ដល់នូវសេចក្តីតក់ស្លុត ថា សារថីជាអ្នកទូន្មាននូវសេះ ដែលគួរទូន្មាន នឹងធ្វើនូវហេតុអ្វីដល់អញ អញនឹងធ្វើតបទៅសារថីនោះដូចម្តេច ។