ឋានសូត្រ
ទៅជាមួយគ្នារបស់គ្រឿងវាយ ឬគ្រឿងផ្លុំគ្រប់យ៉ាង ។ ក្នុងបទថា ឌំសា ជាដើម បទថា ឌំសា បានដល់ របោម ។ បទថា មកសា បានដល់ មូស ។ បទថា ខិប្បញ្ញេវ គន្តា ហោតិ សេចក្តីថា ភិក្ខុបំពេញសីល សមាធិ បញ្ញា វិមុត្តិ វិមុត្តិញ្ញាណទស្សនៈហើយ ទៅដោយរហ័ស ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះមាន ៤ យ៉ាង ។ ហេតុ ៤ យ៉ាង ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ការធ្វើនូវហេតុមិនជាទីគាប់ចិត្ត ហេតុដែលគួរធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនជាប្រយោជន៍ក៏មាន ម្នាលភិក្ខុទាំងឡាយ ការធ្វើនូវហេតុមិនជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ក៏មាន ម្នាលភិក្ខុទាំងឡាយ ការធ្វើនូវ ហេតុជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅដើម្បីមិនជា ប្រយោជន៍ក៏មាន ម្នាលភិក្ខុទាំងឡាយ ការធ្វើនូវហេតុជាទីគាប់ចិត្ត ហេតុ ដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ក៏មាន ។ ម្នាលភិក្ខុ ទាំងឡាយ បណ្តាហេតុទាំង ៤ យ៉ាងនោះ ការធ្វើនូវហេតុណា មិនជាទី គាប់ចិត្ត ហេតុដែលធ្វើនោះ រមែងប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ ម្នាល ភិក្ខុទាំងឡាយ បុគ្គលរមែងសម្គាល់នូវហេតុនេះថា ជាហេតុដែលខ្លួនមិនត្រូវ ធ្វើដោយហេតុ ២ ប្រការ គឺការធ្វើនូវហេតុណាមិនជាទីគាប់ចិត្ត ក៏សម្គាល់ នូវហេតុនេះថា ជាហេតុដែលខ្លួនមិនត្រូវធ្វើ ១ ហេតុណាដែលបុគ្គលធ្វើ រមែងប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ ក៏សម្គាល់នូវហេតុនេះថា ជាហេតុ ដែលខ្លួនមិនត្រូវធ្វើ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលរមែងសម្គាល់នូវហេតុ នេះថា ជាហេតុដែលខ្លួនមិនត្រូវធ្វើដោយហេតុ ២ ប្រការ ។