អប្បមាទសូត្រ

ក្បាលទី 28 · ទំព័រ 211

ម្នាលភិក្ខុទាំងឡាយ បុគ្គលគប្បីធ្វើសេចក្តីមិនប្រមាទ ដោយហេតុ ៤ យ៉ាង ។ ដោយហេតុ ៤ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ អ្នកទាំងឡាយចូរលះបង់នូវកាយទុច្ចរិត ចូរចម្រើននូវកាយសុចរិតវិញ ទាំងកុំបីប្រមាទក្នុងកាយសុចរិតនោះឡើយ ១ ។ ម្នាលភិក្ខុ ទាំងឡាយ អ្នកទាំងឡាយចូរលះបង់នូវវចីទុច្ចរិត ចូរចម្រើននូវវចីសុចរិត វិញ ទាំងកុំបីធ្វេសប្រហែសក្នុងវចីសុចរិតនោះឡើយ ១ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរលះបង់នូវមនោទុច្ចរិត ចូរចម្រើននូវមនោសុចរិត វិញ ទាំងកុំបីធ្វេសប្រហែសក្នុងមនោសុចរិតនោះឡើយ ១ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់នូវមិច្ឆាទិដ្ឋិ ចូរចម្រើននូវសម្មាទិដ្ឋិ ទាំង កុំបីធ្វេសប្រហែសក្នុងសម្មាទិដ្ឋិនោះឡើយ ១ ។ ម្នាលភិក្ខុទាំងឡាយ កាលណា បើភិក្ខុលះបង់នូវកាយទុច្ចរិត ចម្រើនកាយសុចរិត លះបង់វចីទុច្ចរិត ចម្រើនវចីសុចរិត លះបង់មនោទុច្ចរិត ចម្រើនមនោសុចរិត លះបង់មិច្ឆាទិដ្ឋិ ចម្រើនសម្មាទិដ្ឋិហើយ ភិក្ខុនោះ តែងមិនខ្លាចសេចក្តីស្លាប់ដែលប្រព្រឹត្តទៅក្នុង ខាងមុខ ។ ៥