អដ្ឋកថាអប្បមាទសូត្រ

ក្បាលទី 28 · ទំព័រ 212

គប្បីជ្រាបវិនិច្ឆ័យក្នុងអប្បមាទសូត្រទី ៦ ដូចតទៅនេះ បទថា យតោ ខោ គឺកាលណា ។ បទថា សម្បរាយិកស្ស នោះ ត្រឹមតែ ជាទេសនា ។ តែព្រះខីណាស្រព មិនខ្លាចចំពោះការស្លាប់ដែលមានមក ក្នុងកាលខាងមុខ និងមិនខ្លាចចំពោះការស្លាប់ ដែលមានក្នុងបច្ចុប្បន្ន ព្រះខីណា ស្រពនោះ លោកបំណងយកក្នុងទីនេះ តែអាចារ្យពួកខ្លះពោលថា លោកបំណងយកព្រះអរិយៈទាំងឡាយទាំងពួង តាំងអំពីព្រះសោបន្ន ព្រោះ ព្រះបាលីថា សម្មាទិដ្ឋិ ភាវិតា ចម្រើនសម្មាទិដ្ឋិហើយ ។