អដ្ឋកថាអារក្ខសូត្រ
ក្បាលទី 28 · ទំព័រ 214
គប្បីជ្រាបវិនិច្ឆ័យក្នុងអារក្ខសូត្រទី ៧ ដូចតទៅនេះ បទថា អត្តរូបេន បានដល់ តាមអនុរូប គឺតាមគួរដល់ខ្លួន អធិប្បាយថា តាម សេចក្តីប្រាថ្នាប្រយោជន៍ ។ បទថា រជនីយេសុ សេចក្តីថា ក្នុងធម៌ជាបច្ច័យ នៃរាគៈ ។ បទថា ធម្មេសុ សេចក្តីថា ក្នុងសភាវៈ គឺអារម្មណ៍ដែលគួរ ប្រាថ្នា ។ ន័យក្នុងបទទាំងពួង គប្បីជ្រាបយ៉ាងនេះ ។ បទថា នច្ឆម្ភតិ សេចក្តីថា រមែងមិនតក់ស្លុតដោយអំណាចទិដ្ឋិ ។ ក្នុងបទដ៏សេស ក៏មានន័យ ដូច្នេះ ។ បទថា ន ច បន សមណវចនហេតុបិ គច្ឆតិ សេចក្តីថា រមែងមិនវៀច សូម្បីព្រោះហេតុនៃពាក្យរបស់សមណៈ អ្នកពោលវាទៈដែល ជាបរបក្ខ គឺមិនលះទិដ្ឋិរបស់ខ្លួន ហើយវេចោទៅដោយអំណាចទិដ្ឋិរបស់ សមណៈទាំងនោះ ។ ក្នុងទីនេះ ក៏បំណងយកព្រះខីណាស្រពបុណ្ណោះ ។