សំវេជនីយសូត្រ
ក្បាលទី 28 · ទំព័រ 215
ម្នាលភិក្ខុទាំងឡាយ ហេតុដែលកុលបុត្រមានសទ្ធាគួរឃើញ គួរសង្វេគនេះមាន ៤ យ៉ាង ។ ហេតុ ៤ យ៉ាង ដូចម្តេចខ្លះ ។ ម្នាលភិក្ខុ ទាំងឡាយ ហេតុដែលកុលបុត្រមានសទ្ធា គួរឃើញ គួរសង្វេគថា ព្រះតថាគត កើតក្នុងលោកនេះហើយដូច្នេះ ១ ម្នាលភិក្ខុទាំងឡាយ ហេតុដែល កុលបុត្រមានសទ្ធា គួរឃើញ គួរសង្វេគថា ព្រះតថាគតត្រាស់ដឹងចំពោះនូវ អនុត្តរសម្មាសម្ពោធិញ្ញាណក្នុងលោកនេះហើយដូច្នេះ ១ ម្នាលភិក្ខុទាំងឡាយ ហេតុដែលកុលបុត្រមានសទ្ធា គួរឃើញ គួរសង្វេគថា ព្រះតថាគតញ៉ាំង ធម្មចក្រដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅក្នុងលោកនេះហើយដូច្នេះ ១ ម្នាលភិក្ខុ ទាំងឡាយ ហេតុដែលកុលបុត្រមានសទ្ធា គួរឃើញ គួរសង្វេគថា ព្រះតថាគត ទ្រង់បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ ក្នុងលោកនេះហើយ ដូច្នេះ ១ ។ ម្នាលភិក្ខុទាំងឡាយ ហេតុដែលកុលបុត្រមានសទ្ធា គួរឃើញ គួរសង្វេគ មាន ៤ យ៉ាងនេះ ។ ៥