ទុតិយភយសូត្រ

ក្បាលទី 28 · ទំព័រ 223

ម្នាលភិក្ខុទាំងឡាយ ភ័យនេះមាន ៤ យាង រមែងមាន ប្រាកដដល់បុគ្គលកាលចុះទឹក ។ ភ័យ ៤ យ៉ាង ដូចម្តេចខ្លះ ។ គឺឩមិភ័យ ( ភ័យអំពីរលកទឹក ) ១ កុម្ភីលភ័យ ( ភ័យអំពីក្រពើ ) ១ អាវដភ័យ ( ភ័យអំពីទឹកកួចវិលវល់ ) ១ សុសុកាភ័យ ( ភ័យអំពីត្រីកាច ) ១ ។ ម្នាលភិក្ខុទាំងឡាយ ភ័យ ៤ យ៉ាងនេះឯង រមែងមានប្រាកដដល់បុគ្គល កាលចុះទឹក ។ ម្នាលភិក្ខុទាំងឡាយ ភ័យនេះមាន ៤ យ៉ាង រមែងមាន ប្រាកដដល់កុលបុត្តខ្លះ ក្នុងលោកនេះ ដែលមានសទ្ធាក្នុងធម្មវិន័យនេះ ចេញចាកផ្ទះចូលកាន់ផ្នួសក៏យ៉ាងនោះដែរ ។ ភ័យ ៤ យ៉ាង ដូចម្តេចខ្លះ ។ គឺឩមិភ័យ ១ កុម្ភីលភ័យ ១ អាវដភ័យ ១ សុសុកាភ័យ ១ ។ ម្នាលភិក្ខុ ទាំងឡាយ ចុះឩមិភ័យ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រខ្លះ ក្នុងលោកនេះ មានសទ្ធា ចេញចាកផ្ទះចូលកាន់ផ្នួស ដោយគិតថា អញតែង ត្រូងជាតិ ជរា ព្យាធិ មរណៈ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្ហៀតចង្អល់ចិត្តគ្របសង្កត់ ត្រូវទុក្ខគ្របសង្កត់ ត្រូងទុក្ខបេតោ បៀន ដូចម្តេចហ្ន៎ នឹងធ្វើនូវទីបំផុតនៃកងទុក្ខទាំងអស់នេះឲ្យប្រាកដបាន ។ ពួកសព្រហ្មចារីក៏ទូន្មានប្រៀនប្រដៅនូវកុលបុត្រ ដែលបួសដោយប្រការ ដូច្នោះនោះថា អ្នកត្រូវឈានដើរទៅមុខយ៉ាងនេះ អ្នកត្រូវថយក្រោយយ៉ាង នេះ អ្នកត្រូវងាកមើលទិសផ្សេងៗ យ៉ាងនេះ អ្នកត្រូវបត់អវ័យវៈយ៉ាងនេះ អ្នកត្រូវលាអវ័យវៈយ៉ាងនេះ អ្នកត្រូវប្រើប្រាស់សង្ឃាដិ បាត្រ និងចីវរយ៉ាង នេះ ។