អដ្ឋកថាទុតិយភយសូត្រ

ក្បាលទី 28 · ទំព័រ 229

គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយភយសូត្រទី ២ ដូចតទៅនេះ បទថា ឧទកោរោហន្តស្ស គឺបុគ្គលដែលចុះកាន់ទឹក ។ បទថា បដិកង្ខិ តព្វានិ បានដល់ គប្បីប្រាថ្នា ។ បទថា សុសុកាភយំ បានដល់ ភ័យ គឺ ត្រីកាច ។ បទថា មុខាវរណំ មញ្ញេ ករោន្តិ សេចក្តីថា ភិក្ខុទាំងនេះរមែង ធ្វើដូចបិទមាត់ ។ បទថា ឱទរិកត្តស្ស ប្រែថា របស់បុគ្គលស៊ីច្រើន ព្រោះ មានពោះធំ ។ ក្នុងបទថា អរក្ខិតេនេវ កាយេន ជាដើម គប្បីជ្រាបអត្ថដូច្នេះ លោកមានកាយមិនរក្សាហើយ ព្រោះមិនមានការសង្រួម ៣ យ៉ាង ក្នុងកាយទ្វារ មានវាចាមិនរក្សាហើយ ព្រោះមិនមានការសង្រួម ៤ យ៉ាងក្នុងវចីទ្វារ ។