បឋមជ្ឈានសូត្រ
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដ ក្នុងលោក ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ខ្លះ ក្នុងលោកនេះ ស្ងាត់ចាកកាម ស្ងាត់ចាកអកុសលធម៌ ក៏បានដល់ បឋមជ្ឈាន ប្រកបដោយវិតក្ក វិចារៈ មានបីតិ និងសុខ ដែលកើតអំពី សេចក្តីស្ងប់ស្ងាត់ សម្រាន្តនៅ ។ កុលបុត្រនោះ ក៏ត្រេកអរនឹងបឋមជ្ឈាន នោះ ស្រឡាញ់បឋមជ្ឈាននោះ ដល់នូវសេចក្តីត្រេកអរ ដោយបឋមជ្ឈាន នោះ ស្ថិតនៅក្នុងបឋមជ្ឈាននោះ មានចិត្តចុះស៊ប់ក្នុងបឋមជ្ឈាននោះ ជាអ្នក នៅច្រើនដោយបឋមជ្ឈាននោះ មិនបានសាបសូន្យចាកឈាន លុះធ្វើមរណកាលទៅ រមែងទៅកើតជាមួយនឹងពួកព្រហ្មកាយិកទេវតា ។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួកព្រហ្មកាយិកទេវតា ប្រមាណ ១ កប្ប ព្រហ្មបុថុជ្ជនស្ថិត នៅក្នុងទីនោះ ដរាបអស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះព្រហ្មបុថុជ្ជននោះ ញ៉ាំងអាយុទាំងអស់នោះឲ្យអស់ ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់តិរច្ឆានកំណើតខ្លះ ទៅកាន់បិត្តិវិស័យខ្លះ ចំណែកសាវ័ករបស់ព្រះដ៏មានព្រះភាគ ស្ថិតនៅក្នុងទីនោះ ដរាបអស់កំណត់ អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា ក៏ញ៉ាំង អាយុទាំងអស់នោះឲ្យអស់ហើយ រមែងបរិនិព្វានក្នុងភពនោះតែម្តង ។ ម្នាល ភិក្ខុទាំងឡាយ នេះសេចក្តីប្លែកគ្នា នេះសេចក្តីអធិប្បាយ នេះដំណើរផ្សេងគ្នា របស់អរិយសាវ័ក ដែលមានសេចក្តីចេះដឹង និងបុថុជ្ជនដែលមិនមានសេចក្តី ចេះដឹង ដោយគតិ និងឧបបត្តិ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ បានដល់ទុតិយជ្ឈាន ជាធម្មជាតិកើតមានក្នុងសន្តានចិត្ត ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមា