អដ្ឋកថាទុតិយជ្ឈានសូត្រ

ក្បាលទី 28 · ទំព័រ 238

គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយជ្ឈានសូត្រទី ៤ ដូចតទៅនេះ រូបនោះឯង ឈ្មោះថា រូប ។ ក្នុងបទដ៏សេស ក៏មានន័យនេះឯង ។ ក្នុង បទជាដើមថា អនិច្ចតោ មានវិនិច្ឆ័យថា បុគ្គលនោះពិចារណាឃើញធម៌ ទាំងនោះជារបស់មិនទៀង ដោយអត្ថថា មានហើយ ទៅជាមិនមាន ។ ពាក្យថា រោគ ដោយអត្ថថា ឈឺចាប់ ពាក្យថា គណ្ឌតោ ដោយអត្ថថា ប្រទូស្តខាងក្នុង ពាក្យថា សល្លតោ ដោយអត្ថថា ចាក់ទម្លុះចូលទៅ ពាក្យ ថា អឃតោ ដោយអត្ថថា ប្រកបដោយទុក្ខ ពាក្យថា អាពាធតោ ដោយ អត្ថថា គ្រប់សង្កត់ ពាក្យថា បរតោ ដោយអត្ថថា មិនស្តាប់បង្គាប់ ពាក្យ ថា បលោកតោ ដោយអត្ថថា វិនាសទៅ ពាក្យថា សុញ្ញតោ ដោយអត្ថ ថា មិនមែនសត្វ ពាក្យថា អនត្តតោ ដោយអត្ថថា មិននៅក្នុងអំណាច ។ ក្នុងសេចក្តីនេះ គប្បីជ្រាបថា លោកពោលអនិច្ចលក្ខណៈ ដោយ ២ បទថា អនិច្ចតោ បលោកតោ ។ លោកពោលអនត្តលក្ខណៈ ដោយ ២ បទថា សុញ្ញតោ អនត្តតោ ។ លោកពោលទុក្ខលក្ខណៈ ដោយបទដែលសល់ ។ បទថា សមនុបស្សតិ គឺពិចារណាឃើញដោយឈាន ។ បុគ្គលកាលលើក បញ្ចក្ខន្ធឡើងកាន់ត្រៃលក្ខណ៍ ពិចារណាឃើញ រមែងធ្វើឲ្យជាក់ច្បាស់នូវមគ្គ បទថា សុទ្ធាវាសានំ ទេវានំ សហព្យតំ ឧបបជ្ជតិ សេចក្តីថា បុគ្គលតាំងនៅក្នុងជាន់សុទ្ធាវាសនោះ ត្រូវចម្រើនចតុត្ថជ្ឈាន ហើយ ទើបកើតឡើង ។