បឋមមេត្តាសូត្រ
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដ ក្នុង លោក ។ បុគ្គល ៤ ពួក ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ខ្លះ ក្នុងលោកនេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ ទិស ទី ២ ទិសទី ៣ ទិសទី ៤ ក៏ដូចៗ គ្នា មានចិត្តប្រកបដោយមេត្តាដ៏ធំ ទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់ សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិស តូចៗ ដោយការយកខ្លួនប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង សម្រេច សម្រាន្តនៅ ។ បុគ្គលនោះ ក៏ត្រេកអរនឹងមេត្តានោះ ស្រឡាញ់មេត្តានោះ ដល់នូវសេចក្តីត្រេកអរដោយមេត្តានោះ ស្ថិតនៅក្នុងមេត្តានោះ មានចិត្តចុះ ស៊ប់ក្នុងមេត្តានោះ ជាអ្នកនៅដោយច្រើនដោយមេត្តានោះ មិនបានសាបសូន្យ ចាកមេត្ត្កា លុះធ្វើមរណកាលទៅ រមែងចូលទៅកាន់សហភាពនៃពួក ព្រហ្មកាយិកទេវតា ។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួកព្រហ្មកាយិកទេវតា មានប្រមាណ ១ កប្ប ព្រហ្មបុថុជ្ជនស្ថិតនៅក្នុងទីនោះ ដរាបអស់កំណត់ អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះ ព្រហ្មបុថុជ្ជនញ៉ាំងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់តិរច្ឆានកំណើតខ្លះ ទៅកាន់បិត្តិវិស័យខ្លះ ចំណែកសាវ័ករបស់ព្រះ ដ៏មានព្រះភាគ ក៏ស្ថិតនៅក្នុងទីនោះ ដរាបអស់កំណត់អាយុ ប្រមាណនៃ អាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះញ៉ាំងអាយុទាំងអស់ នោះ ឲ្យអស់ហើយ រមែងបរិនិព្វានក្នុងភពនោះតែម្តង។