ទុតិយមេត្តាសូត្រ

ក្បាលទី 28 · ទំព័រ 245

ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដ ក្នុងលោក ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ខ្លះ ក្នុងលោកនេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ទិសទី ៣ ទិសទី ៤ ក៏ដូចៗ គ្នា មានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោក ទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូចៗ ដោយការយកខ្លួនប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទិសទាំងពួង សម្រេច សម្រាន្តនៅ ។ ធម៌ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណណា មានក្នុង លោកនោះ បុគ្គលនោះ តែងពិចារណាឃើញនូវធម៌ទាំងនោះ ដោយសភាព ថាមិនទៀង ថាជាទុក្ខ ថាជារោគ ថាជាបូស ថាជាព្រួញ ថាជាសេចក្តី តានតឹង ថាជាអាពាធ ថាជារបស់អ្នកដទៃ ថាជារបស់ទ្រុឌទ្រោម ថាជា របស់សោះសូន្យ ថាជារបស់មិនមែនរបស់ខ្លួន ។ បុគ្គលនោះ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងចូលទៅកាន់សហភាពនៃពួកទេវតាជាន់សុទ្ធាវាស ។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាឧបបត្តិ មិនបានទួទៅដល់បុថុជ្ជនទាំងឡាយ ឡើយ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ មានចិត្ត ប្រកបដោយករុណា ។ មានចិត្តប្រកបដោយមុទិតា ។ មានចិត្ត ប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ទិសទី ៣ ទិសទី ៤ ក៏ដូចៗ គ្នា មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ ប្រមាណមិនបាន មិន មានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិស ខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូចៗ ដោយការយកខ្លួន ប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង សម្រេចសម្រាន្តនៅ ។ ធម៌ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណណា មានក្នុងលោកនោះ បុគ្គលនោះ តែង ពិចា