ទុតិយអច្ឆរិយសូត្រ

ក្បាលទី 28 · ទំព័រ 252

ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចម្លែក ៤ យ៉ាង រមែង កើតប្រាកដ ព្រោះការកើតនៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ។ ហេតុ អស្ចារ្យ ៤ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ពពួកសត្វមាន អាល័យជាទីត្រេកអរ ត្រេកអរក្នុងអាល័យ រីករាយក្នុងអាល័យ ពពួកសត្វ នោះឯង កាលបើតថាគតសម្តែងធម៌ជាទំនាស់ដល់អាល័យ ក៏ចង់ស្តាប់ ផ្ចង់ ត្រចៀក តម្កល់ចិត្តខ្ជាប់ដើម្បីដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យ ចម្លែកទី ១ កើតប្រាកដ ព្រោះការកើតនៃព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធ ។ ម្នាលភិក្ខុទាំងឡាយ ពពួកសត្វមានមានះជាទីត្រេកអរ ត្រេកអរក្នុងមានះ រីករាយក្នុងមានះ ពពួកសត្វនោះ កាលបើព្រះតថាគតសម្តែងនូវធម៌ជាគ្រឿង កម្ចាត់បង់នូវមានះ ក៏ចង់ស្តាប់ ផ្ចង់ត្រចៀក តម្កល់ចិត្តខ្ជាប់ដើម្បីដឹង ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចម្លែកទី ២ កើតប្រាកដ ព្រោះការកើត នៃព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធ ។ ម្នាលភិក្ខុទាំងឡាយ ពពួកសត្វ មានសេចក្តីមិនស្ងប់រម្ងាប់ជាទីត្រេកអរ ត្រេកអរក្នុងសេចក្តីមិនស្ងប់រម្ងាប់ រីករាយក្នុងសេចក្តីមិនស្ងប់រម្ងាប់ ពពួកសត្វនោះកាលបើព្រះតថាគតសម្តែង នូវធម៌ជាគ្រឿងស្ងប់រម្ងាប់ក៏ចង់ស្តាប់ ផ្ចង់ត្រចៀក តម្កល់ចិត្តខ្ជាប់ដើម្បីដឹង ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចម្លែកទី ៣ កើតប្រាកដ ព្រោះការកើត នៃព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធ ។ ម្នាលភិក្ខុទាំងឡាយ ពពួកសត្វ