តតិយអច្ឆរិយសូត្រ

ក្បាលទី 28 · ទំព័រ 255

ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចម្លែកក្នុងអានន្ទនេះមាន ៤ យ៉ាង ។ ហេតុអស្ចារ្យចម្លែក ៤ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុ ទាំងឡាយ បើភិក្ខុបរិស័ទចូលទៅដើម្បីជួបនឹងអានន្ទ ភិក្ខុបរិស័ទនោះ តែង មានចិត្តរីករាយដោយការឃើញផង បើអានន្ទនិយាយធម៌ក្នុងទីនោះ ភិក្ខុ បរិស័ទនោះ ក៏មានចិត្តរីករាយដោយភាសិតផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុ បរិស័ទមិនទាន់ឆ្អែតនៅឡើយ ក៏ស្រាប់តែអានន្ទឈប់ស្ងៀម ១ ។ ម្នាល ភិក្ខុទាំងឡាយ បើភិក្ខុនីបរិស័ទចូលទៅដើម្បីជួបនឹងអានន្ទ ភិក្ខុនីបរិស័ទនោះ តែងមានចិត្តរីករាយដោយការឃើញផង បើអានន្ទនិយាយធម៌ក្នុងទីនោះ ភិក្ខុនីបរិស័ទនោះ ក៏មានចិត្តរីករាយដោយភាសិតផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីបរិស័ទមិនទាន់ឆ្អែតនៅឡើយ ស្រាប់តែអានន្ទឈប់ស្ងៀម ១ ។ ម្នាល ភិក្ខុទាំងឡាយ បើឧបាសកបរិស័ទចូលទៅដើម្បីជួបនឹងអានន្ទ ឧបាសកបរិស័ទតែងមានចិត្តរីករាយដោយការឃើញផង បើអានន្ទនិយាយធម៌ក្នុងទីនោះ ឧបាសកបរិស័ទនោះ តែងមានចិត្តរីករាយដោយភាសិតផង ម្នាលភិក្ខុ ទាំងឡាយ ឧបាសកបរិស័ទមិនទាន់ឆ្អែតនៅឡើយ ស្រាប់តែអានន្ទឈប់ ស្ងៀម ១ ។ ម្នាលភិក្ខុទាំងឡាយ បើឧបាសិកាបរិស័ទចូលទៅដើម្បីជួបនឹង អានន្ទ ឧបាសិកាបរិស័ទនោះ តែងមានចិត្តរីករាយដោយការឃើញផង បើ អានន្ទនិយាយធម៌ក្នុងទីនោះ ឧបាសិកាបរិស័ទ ក៏មានចិត្តរីករាយដោយ ភាសិតផង ម្នាលភិក្ខុទាំងឡាយ ឧបាសិកាបរិស័ទ មិនទាន់ឆ្អែតនៅឡើយ ស្រាប់តែអានន្ទឈប់ស្ងៀម ១ ។ ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចម្លែក ក្នុងអានន្ទ ៤ យ៉ាងនេះឯង ។ ៥