ចតុត្ថអច្ឆរិយសូត្រ
ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចម្លែក ក្នុងចក្រពត្តិនេះ មាន ៤ យ៉ាង ។ ហេតុអស្ចារ្យចម្លែក ៤ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាល ភិក្ខុទាំងឡាយ បើខត្តិយបរិស័ទចូលទៅដើម្បីគាល់ស្តេចចក្រពត្តិ ខត្តិយបរិស័ទនោះ តែងមានចិត្តរីករាយដោយការឃើញផង បើស្តេចចក្រពត្តិមាន ព្រះរាជឱង្ការ ( ដោយបដិសណ្ឋារធម៌ ) ក្នុងទីនោះ ខត្តិយបរិស័ទនោះ ក៏មានចិត្តរីករាយដោយព្រះរាជឱង្ការផង ម្នាលភិក្ខុទាំងឡាយ ខត្តិយបរិស័ទ មិនទាន់ឆ្អែតនៅឡើយ ក៏ស្រាប់តែស្តេចចក្រពត្តិឈប់ស្ងៀម ១ ។ ម្នាល ភិក្ខុទាំងឡាយ បើព្រាហ្មណបរិស័ទនោះ ចូលទៅដើម្បីគាល់ស្តេចចក្រពត្តិ ព្រាហ្មណបរិស័ទនោះ តែងមានចិត្តរីករាយដោយការឃើញផង បើស្តេច ចក្រពត្តិមានព្រះរាជឱង្ការក្នុងទីនោះ ព្រាហ្មណបរិស័ទនោះ ក៏មានចិត្ត រីករាយដោយព្រះរាជឱង្ការផង ម្នាលភិក្ខុទាំងឡាយ ព្រាហ្មណបរិស័ទមិនទាន់ ឆ្អែតនៅឡើយ ក៏ស្រាប់តែស្តេចចក្រពត្តិឈប់ស្ងៀម ១ ។ ម្នាលភិក្ខុទាំងឡាយ បើគហបតីបរិស័ទ ចូលទៅដើម្បីគាល់ស្តេចចក្រពត្តិ គហបតីបរិស័ទ នោះ តែងមានចិត្តរីករាយដោយការឃើញផង បើស្តេចចក្រពត្តិមានព្រះរាជ ឱង្ការក្នុងទីនោះ គហបតីបរិស័ទនោះ ក៏មានចិត្តរីករាយដោយព្រះរាជឱង្ការផង ម្នាលភិក្ខុទាំងឡាយ គហបតីបរិស័ទមិនទាន់ឆ្អែតនៅឡើយ ក៏ ស្រាប់តែស្តេចចក្រពត្តិឈប់ស្ងៀម ១ ។ ម្នាលភិក្ខុទាំងឡាយ បើសមណបរិស័ទចូលទៅដើម្បីជួបស្តេចចក្រពត្តិ សមណបរិស័ទនោះ តែងមានចិត្ត រីករាយដោយការឃើញផង បើស្តេចចក្រពត្តិមានព្រះឱង្ការក្នុងទីនោះ សមណបរិស័ទនោះ ក៏មានចិត្តរីករាយដោយព្រះឱង្ការផង ម្នាលភិក្ខុទាំង-