សំយោជនសូត្រ
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដ ក្នុងលោក ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ខ្លះក្នុងលោកនេះ មិនទាន់បានលះបង់ឱរម្ភាគិយសញ្ញោជនៈ មិនទាន់បាន លះបង់ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ ( សំយោជនៈជាបច្ច័យដើម្បីបាននូវ ឧបបត្តិភព ) មិនទាន់បានលះបង់ភវប្បដិលាភិកសញ្ញោជនៈ ( សំយោជនៈ ជាបច្ច័យដើម្បីបាននូវភព ) ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះក្នុង លោកនេះបាន លះបង់ឱរម្ភាគិយសញ្ញោជនៈ តែមិនទាន់បានលះបង់ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ មិនទាន់បានលះបង់ភវប្បដិលាភិកសញ្ញោជនៈ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះក្នុងលោកនេះ បានលះបង់ឱរម្ភាគិយសញ្ញោជនៈ បានលះបង់ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ តែមិនទាន់បាន លះបង់ភវប្បដិលាភិកសញ្ញោជនៈ ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលខ្លះក្នុងលោកនេះ បានលះបង់ឱរម្ភាគិយសញ្ញោជនៈ បានលះបង់ ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ បានលះបង់ភវប្បដិលាភិកសញ្ញោជនៈ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចម្តេចដែលមិនទាន់បានលះបង់ឱរម្ភាគិយសញ្ញោជនៈ មិនទាន់បានលះបង់ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ មិនទាន់បាន លះបង់ភវប្បដិលាភិកសញ្ញោជនៈ ។ បានដល់សកទាគាមី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះឯងដែលមិនទាន់បានលះបង់ឱរម្ភាគិយសញ្ញោជនៈ មិនបាន លះបង់ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ មិនទាន់បានលះបង់ភវប្បដិលាភិកសញ្ញោជនៈ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចម្តេចដែលបានលះបង់ឱរម្ភាគិយសញ្ញោជនៈ តែមិនទាន់បានលះបង់ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ មិន ទាន់បានលះបង់ភវប្បដិលាភិកសញ្ញោជនៈ ។