អដ្ឋកថាសំយោជនសូត្រ

ក្បាលទី 28 · ទំព័រ 264

គប្បីជ្រាបវិនិច្ឆ័យក្នុងសំយោជនសូត្រទី ១ នៃបុគ្គលវគ្គទី ៤ ដូចតទៅនេះ បុគ្គលពួកខ្លះ បាននូវឧបបត្តិភព ក្នុងចន្លោះដោយសំយោជនៈ ពួកណា សំយោជនៈទាំងនោះ ឈ្មោះថា ឧប្បត្តិប្បដិលាភិក ។ បទថា ភវប្បដិលាភិយានិ បានដល់ ជាបច្ច័យដល់ការបាននូវឧបបត្តិភព ។ បទថា សកទាគាមិស្ស នេះ លោកកាន់យកដោយចំណែកដ៏ឧត្តមក្នុងព្រះអរិយៈ ទាំងឡាយ ដែលមិនទាន់លះសំយោជនៈបាន ព្រោះហេតុនេះ អន្តរាឧប្បត្តិ គឺការកើតឡើងក្នុងចន្លោះនៃព្រះអរិយបុគ្គល ដែលជាអន្តរាបរិនិព្វាយីមិនមាន តែលោកចូលឈានណាក្នុងទីនោះ ឈាននោះរាប់ថា ជាបច្ច័យដល់ឧបបត្តិភព ព្រោះឈានជាចំណែកកុសលធម៌ ដូច្នោះ ទើបត្រាស់សម្រាប់ព្រះអរិយ បុគ្គលដែលជាអន្តរាបរិនិព្វាយីនោះថា លះឧប្បត្តិបដិលាភិកសំយោជនៈ គឺសំយោជនៈដែលជាហេតុឲ្យមានការកើតបាន តែលះភវប្បដិលាភិកសំយោជនៈ គឺសំយោជនៈដែលជាហេតុឲ្យមានភពមិនបាន ។ សំដៅដល់ សំយោជនៈដែលជាចំណែកមិនទាន់លះបាន ក្នុងឱរម្ភាគិយសំយោជនៈទាំងឡាយ ទើបត្រាស់ថា លះឱរម្ភាគិយសំយោជនៈមិនបាន ដូច្នេះ ដោយការ មិនផ្សេងគ្នានៃសកទាគាមិបុគ្គល ។ បទដ៏សេសក្នុងសូត្រនេះ ងាយយល់ ទាំងអស់ហើយ ។