បដិភាណសូត្រ
ក្បាលទី 28 · ទំព័រ 265
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដ ក្នុងលោក ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ ។ គឺបុគ្គលមានប្រាជ្ញាគួរ តែ មិនមាន ប្រាជ្ញារហ័ស ១ មានប្រាជ្ញារហ័ស តែមិនមានប្រាជ្ញាគួរ ១ មាន ប្រាជ្ញាគួរផង មានប្រាជ្ញារហ័សផង ១ មានប្រាជ្ញាមិនគួរ មានប្រាជ្ញាមិន រហ័ស ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯងរមែងមាន ប្រាកដក្នុងលោក ។