ឧគ្ឃដិតញ្ញ្ខសូត្រ
ក្បាលទី 28 · ទំព័រ 266
គប្បីជ្រាបវិនិច្ឆ័យក្នុងបដិភាណសូត្រទី ២ ដូចតទៅនេះ បទថា យុត្តប្បដិភាណោ នោ មុត្តប្បដិភាណោ សេចក្តីថា បុគ្គល កាលស្រាយបញ្ញា ក៏ស្រាយតែបញ្ញាដែលចងបុណ្ណោះ តែស្រាយមិនបាន រហ័ស គឺស្រាយសន្សឹមៗ ។ បទទាំងពួង គប្បីជ្រាបដោយន័យនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដ ក្នុងលោក ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ ។ គឺឧគ្ឃដិតញ្ញូបុគ្គល ១ វិបចិតញ្ញូបុគ្គល ១ នេយ្យបុគ្គល ១ បទបរមបុគ្គល ១ ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមានប្រាកដក្នុងលោក ។