អដ្ឋកថាឧគ្ឃដិតញ្ញ្ខសូត្រ

ក្បាលទី 28 · ទំព័រ 267

គប្បីជ្រាបវិនិច្ឆ័យក្នុងឧគ្ឃដិតញ្ញូសូត្រទី ៣ ដូចតទៅនេះថា គប្បីជ្រាបការផ្សេងគ្នានៃបុគ្គល ៤ ពួក ដោយសូត្រនេះ ដូច្នេះថា បុគ្គល ជាឧគ្ឃដិតញ្ញូ តើដូចម្តេច ។ បុគ្គលណាមានការត្រាស់ដឹងនូវមគ្គ និងផល ដំណាលគ្នានឹងវេលានៃធម៌ ដែលធម្មកថិកបង្ញើបសម្តែងហើយ នេះហៅថា បុគ្គលជាឧគ្ឃដិតញ្ញូ ។ បុគ្គលជាវិបចិតញ្ញូ តើដូចម្តេច ។ បុគ្គលណាកាល ធម្មកថិកសម្តែងចែកអត្ថនៃភាសិតដែលសង្កេបឲ្យពិស្តារ ទើបមានការត្រាស់ដឹង នូវមគ្គ និងផល នេះហៅថា បុគ្គលជាវិបចិតញ្ញូ ។ បុគ្គលជានេយ្យៈ តើ ដូចម្តេច ។ បុគ្គលណា លុះតែរៀនបាលី រៀនអដ្ឋកថា ធ្វើទុកក្នុងចិត្តដោយ ឧបាយនៃប្រាជ្ញា សេព គប់រក ចូលទៅអង្គុយជិតនឹងពួកកល្យាណមិត្តតាម លំដាប់យ៉ាងនេះ ទើបមានការត្រាស់ដឹងនូវមគ្គ និងផលបាន នេះហៅថា បុគ្គលជានេយ្យៈ ។ បុគ្គលជាបទបរមៈ តើដូចម្តេច ។ បុគ្គលណាទុកជា ស្តាប់ច្រើនក៏ដោយ ពោលច្រើនក៏ដោយ ចងចាំច្រើនក៏ដោយ បង្រៀនច្រើន ក៏ដោយ ក៏មិនមានការត្រាស់ដឹងនូវមគ្គ និងផលក្នុងជាតិនោះ នេះហៅថា ជាបទបរមបុគ្គល ។