ឧដ្ឋានសូត្រ
ក្បាលទី 28 · ទំព័រ 268
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដ ក្នុងលោក ។ បុគ្គល ៤ ពួក តើដូចម្តេច ។ គឺបុគ្គលចិញ្ចឹមជីវិតដោយផល នៃការប្រឹងប្រែង មិនចិញ្ចឹមជីវិតដោយផលនៃបុញ្ញកម្ម ១ ចិញ្ចឹមជីវិតដោយ ផលនៃបុញ្ញកម្ម មិនចិញ្ចឹមជីវិតដោយផលនៃការប្រឹងប្រែង ១ ចិញ្ចឹមជីវិត ដោយផលនៃការប្រឹងប្រែងផង ចិញ្ចឹមជីវិតដោយផលនៃបុញ្ញកម្មផង ១ មិន ចិញ្ចឹមជីវិតដោយផលនៃការប្រឹងប្រែង មិនចិញ្ចឹមជីវិតដោយផលនៃបុញ្ញកម្ម ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង រមែងមានប្រាកដក្នុង លោក ។ ៥