អដ្ឋកថាឧដ្ឋានសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងឧដ្ឋានសូត្រទី ៤ ដូចតទៅនេះ បុគ្គល ១ ពួក ប្រើពេលឲ្យកន្លងទៅដោយសេចក្តីព្យាយាម គឺការប្រឹងប្រែងបុណ្ណោះ បានអ្វីមក ត្រឹមតែផលនៃសេចក្តីព្យាយាមនោះ ដែលហូរចេញមកចិញ្ចឹម ជីវិត បុគ្គលនោះអាស្រ័យតែសេចក្តីព្យាយាមនោះ មិនបានផលបុណ្យណា មួយ បុគ្គលពួកនេះ ឈ្មោះថា បុគ្គលចិញ្ចឹមជីវិតដោយផលនៃការប្រឹងប្រែង មិនចិញ្ចឹមជីវិតដោយផលនៃបុញ្ញកម្ម ។ ឯពួកទេវតាទាំងអស់ តាំងអំពី ចាតុម្មហារាជជាដើមទៅ ព្រោះចូលទៅអាស្រ័យផលបុណ្យ តាំងជីវិតនៅ វៀរសេចក្តីព្យាយាម គឺការប្រឹងប្រែង ឈ្មោះថា ចិញ្ចឹមជីវិតដោយផលនៃ បុញ្ញកម្ម មិនចិញ្ចឹមជីវិតដោយផលនៃការប្រឹងប្រែង ។ ឥស្សរជន មាន ព្រះរាជា និងមហាមាត្យជាដើម ឈ្មោះថា ចិញ្ចឹមជីវិតដោយផលនៃការ ប្រឹងប្រែងផង ចិញ្ចឹមជីវិតដោយផលនៃបុញ្ញកម្មផង ។ ពួកសត្វនរក តាំង ជីវិតនៅដោយផលនៃសេចក្តីព្យាយាមក៏មិនមែន ដោយផលរបស់កម្មក៏មិន មែន ។ ផលបុណ្យនោះឯង លោកបំណងយកថា ជាផលរបស់កម្ម ក្នុង សូត្រនេះ ផលបុណ្យនោះ មិនមានដល់ពួកសត្វនរកទាំងនោះ ។