សាវជ្ជសូត្រ

ក្បាលទី 28 · ទំព័រ 269

ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដ ក្នុងលោក ។ បុគ្គល ៤ ពួក តើដូចម្តេច ។ គឺបុគ្គលប្រកបដោយទោស ១ ច្រើនដោយទោស ១ មានទោសតិច ១ មិនមានទោស ១ ។ ម្នាលភិក្ខុ ទាំងឡាយ ចុះបុគ្គលប្រកបដោយទោស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ប្រកបកាយកម្មមានទោស ប្រកបដោយវចីកម្ម មានទោស ប្រកបដោយមនោកម្មមានទោស ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ប្រកបដោយទោស ៤ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលច្រើន ដោយទោស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ប្រកបដោយកាយកម្ម មានទោសច្រើន មិនមានទោសតិច ប្រកបដោយ វចីកម្មមានទោសច្រើន មិនមានទោសតិច ប្រកបដោយមនោកម្មមានទោស ច្រើន មិនមានទោសតិច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលច្រើនដោយទោស យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានទោសតិច តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ប្រកបដោយកាយកម្ម មិន មានទោសច្រើន មានទោសតិច ប្រកបដោយវចីកម្ម មិនមានទោសច្រើន មានទោសតិច ប្រកបដោយមនោកម្ម មិនមានទោសច្រើន មានទោសតិច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានទោសតិច យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមិនមានទោស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ខ្លះ ក្នុងលោកនេះ ប្រកបដោយកាយកម្មមិនមានទោស ប្រកបដោយវចីកម្ម មិនមានទោស ប្រកបដោយមនោកម្មមិនមានទោស ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនមានទោស យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក ។