អដ្ឋកថាសាវជ្ជសូត្រ
ក្បាលទី 28 · ទំព័រ 271
គប្បីជ្រាបវិនិច្ឆ័យក្នុងសាវជ្ជសូត្រទី ៥ ដូចតទៅនេះថា បុគ្គល ១ ពួក បានដល់ បុថុជ្ជនល្ងង់ខ្លៅ បុគ្គលទី ២ បានដល់ លោកិយបុថុជ្ជនដែលបំពេញកុសលក្នុងចន្លោះៗ ពួកទី ៣ បានដល់ ព្រះសោតាបន្ន រហូតដល់ព្រះសកទាគាមី និងអនាគាមី ក៏រួមចូលគ្នានឹងបុគ្គលពួកទី ៣ នោះ ដូចគ្នា បុគ្គលពួកទី ៤ បានដល់ ព្រះខីណាស្រព ពិតហើយ ព្រះខីណា ស្រពនោះ មិនមានទោសដោយចំណែកមួយ ។