បឋមសីលសូត្រ

ក្បាលទី 28 · ទំព័រ 271

ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដ ក្នុងលោក ។ បុគ្គល ៤ ពួក តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមិនបំពេញក្នុងសីល មិនបំពេញក្នុងសមាធិ មិនបំពេញ ក្នុងបញ្ញា ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកបំពេញ តែក្នុងសីល មិនបំពេញក្នុងសមាធិ មិនបំពេញក្នុងបញ្ញា ១ ម្នាលភិក្ខុទាំង- ឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកបំពេញក្នុងសីល បំពេញក្នុងសមាធិ តែមិនបំពេញក្នុងបញ្ញា ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ បំពេញក្នុងសីល បំពេញក្នុងសមាធិ បំពេញក្នុងបញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមានប្រាកដក្នុងលោក ។