អដ្ឋកថាបឋមសីលសូត្រ
ក្បាលទី 28 · ទំព័រ 272
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមសីលសូត្រទី ៦ ដូចតទៅនេះថា បុគ្គល ១ ពួក បានដល់ លោកិយមហាជន ពួកទី ២ បានដល់ ព្រះ សោតាបន្ន និងព្រះសកទាគាមីដែលជាអ្នកបំពេញវិបស្សនាសុទ្ធ ពួកទី ៣ បានដល់ ព្រះអនាគាមី ពិតហើយ ព្រះអនាគាមីនោះ ព្រោះហេតុដែលបាន ឈាន ដែលធ្វើឧប្បត្តិឲ្យកើតខណៈនោះ ដូច្នោះ សូម្បីលោកបំពេញ វិបស្សនា ក៏ធ្វើឲ្យបរិបូណ៌ក្នុងសមាធិដោយពិត បុគ្គលពួកទី ៤ បានដល់ ព្រះខីណាស្រពបុណ្ណោះ ពិតហើយ ព្រះខីណាស្រពនោះ ឈ្មោះថា ធ្វើឲ្យ បរិបូណ៌ក្នុងសីល សមាធិ និងបញ្ញាទាំងអស់ ព្រោះលោកលះធម៌ដែលជា សត្រូវចំពោះសីលជាដើមទាំងអស់បានហើយ ។