ទុតិយសីលសូត្រ
ក្បាលទី 28 · ទំព័រ 273
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដ ក្នុងលោក ។ បុគ្គល ៤ ពួក តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មិនគោរពក្នុងសីល មិនយកសីលជាធំ មិនគោរពក្នុងសមាធិ មិនយកសមាធិជាធំ មិនគោរពក្នុងបញ្ញា មិនយកបញ្ញាជាធំ ១ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ គោរពក្នុងសីល យកសីលជាធំ តែមិន គោរពក្នុងសមាធិ មិនយកសមាធិជាធំ មិនគោរពក្នុងបញ្ញា មិនយកបញ្ញា ជាធំ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ គោរពក្នុងសីល យកសីលជាធំ គោរពក្នុងសមាធិ យកសមាធិជាធំ តែមិនគោរពក្នុងបញ្ញា មិនយកបញ្ញាជាធំ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ គោរព ក្នុងសីល យកសីលជាធំ គោរពក្នុងសមាធិ យកសមាធិជាធំ គោរពក្នុង បញ្ញា យកបញ្ញាជាធំ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមានប្រាកដក្នុងលោក ។ ៥