និក្កដ្ឋសូត្រ

ក្បាលទី 28 · ទំព័រ 274

ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដ ក្នុងលោក ។ បុគ្គល ៤ ពួក តើដូចម្តេច ។ គឺបុគ្គលមានកាយចេញទៅ មានចិត្តមិនចេញទៅ ១ មានកាយមិនចេញទៅ មានចិត្តចេញទៅ ១ មាន កាយមិនចេញទៅផង មានចិត្តក៏មិនចេញទៅផង ១ មានកាយចេញទៅផង មានចិត្តចេញទៅផង ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានកាយចេញទៅ មានចិត្តមិនចេញទៅ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុង លោកនេះ នៅអាស្រ័យព្រៃតូច ឬព្រៃធំ ជាសេនាសនៈដ៏ស្ងាត់ តែបុគ្គល នោះតែងត្រិះរិះនូវកាមវិតក្កក្តី ត្រិះរិះនូវព្យាបាទវិតក្កក្តី ត្រិះរិះនូវវិហឹសាវិតក្កក្តី ក្នុងទីនោះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានកាយចេញទៅ តែមានចិត្តមិន ចេញទៅ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានកាយមិនចេញ ទៅ មានចិត្តចេញទៅ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុង លោកនេះ មិននៅអាស្រ័យព្រៃតូច ឬព្រៃធំ ជាសេនាសនៈដ៏ស្ងាត់ទេ តែបុគ្គលនោះ តែងត្រិះរិះនូវនេក្ខម្មវិតក្កក្តី ត្រិះរិះនូវអព្យាបាទវិតក្កក្តី ត្រិះរិះ នូវអវិហឹសាវិតក្កក្តី ក្នុងទីនោះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានកាយមិន ចេញ តែមានចិត្តចេញទៅ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល មានកាយមិនចេញទៅផង មានចិត្តក៏មិនចេញទៅផង តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មិននៅអាស្រ័យព្រៃតូច ឬព្រៃធំ ជាសេនាសនៈដ៏ស្ងាត់ទេ បុគ្គលនោះថែមទាំង ត្រិះរិះនូវកាមវិតក្កក្តី ត្រិះរិះនូវ ព្យាបាទវិតក្កក្តី ត្រិះរិះនូវវិហឹសាវិតក្កក្តី ក្នុងទីនោះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានកាយមិនចេញទៅផង មានចិត្តក៏មិនចេញទៅផង យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល