អដ្ឋកថានិក្កដ្ឋសូត្រ
ក្បាលទី 28 · ទំព័រ 275
គប្បីជ្រាបវិនិច្ឆ័យក្នុងនិក្កដ្ឋសូត្រទី ៨ ដូចតទៅនេះ បទថា និក្កដ្ឋកាយោ ប្រែថា មានកាយចេញទៅ ។ បទថា និក្កដ្ឋចិត្តោ ប្រែថា មានចិត្តមិនចេញ ។ លោកអធិប្បាយថា បុគ្គលមានកាយបុណ្ណោះចេញអំពី ស្រុក សូម្បីនៅក្នុងព្រៃ ក៏គង់យកចិត្តចូលស្រុកនោះឯង ។ អត្ថក្នុងបទ ទាំងអស់ គប្បីជ្រាបដោយន័យនេះ ។