ធម្មកថិកសូត្រ

ក្បាលទី 28 · ទំព័រ 276

ម្នាលភិក្ខុទាំងឡាយ ធម្មកថិក ( អ្នកសម្តែងធម៌ ) នេះ ធម្មកថិកទាំង ៤ ពួក តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ធម្មកថិកខ្លះ ក្នុងសាសនានេះ សម្តែងធម៌តិចផង មិនប្រកបដោយប្រយោជន៍ ផង ទាំងបរិស័ទក៏ជាអ្នកមិនឈ្លាសវៃចំពោះធម៌ដែលប្រកបដោយប្រយោជន៍ និងធម៌ដែលមិនប្រកបដោយប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ ធម្មកថិក មានសភាពយ៉ាងនេះ រមែងដល់នូវការរាប់ថាជាធម្មកថិករបស់បរិស័ទ មាន សភាពដូច្នោះដែរ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ធម្មកថិកខ្លះ ក្នុង សាសនានេះ សម្តែងធម៌តិចផង ប្រកបដោយប្រយោជន៍ផង ទាំងបរិស័ទ ក៏ជាអ្នកឈ្លាសវៃចំពោះធម៌ដែលប្រកបដោយប្រយោជន៍ និងធម៌ដែលមិន ប្រកបដោយប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ ធម្មកថិកមានសភាពយ៉ាង នេះ រមែងដល់នូវការរាប់ថាជាធម្មកថិករបស់បរិស័ទមានសភាពដូច្នោះដែរ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ធម្មកថិកខ្លះ ក្នុងសាសនានេះ សម្តែងធម៌ ច្រើនផង មិនប្រកបដោយប្រយោជន៍ផង ទាំងបរិស័ទក៏ជាអ្នកមិនឈ្លាសវៃ ចំពោះធម៌ដែលប្រកបដោយប្រយោជន៍ និងធម៌ដែលមិនប្រកបដោយប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ ធម្មកថិកមានសភាពយ៉ាងនេះ រមែងដល់ នូវការរាប់ថាជាធម្មកថិករបស់បរិស័ទ មានសភាពដូច្នោះដែរ ។ ម្នាលភិក្ខុ ទាំងឡាយ មួយវិញទៀត ធម្មកថិកខ្លះ ក្នុងសាសនានេះ សម្តែងធម៌ច្រើន ផង ប្រកបដោយប្រយោជន៍ផង ទាំងបរិស័ទក៏ជាអ្នកឈ្លាសវៃចំពោះធម៌ ដែលប្រកបដោយប្រយោជន៍ និងធម៌ដែលមិនប្រកបដោយប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ ធម្មកថិកមានសភាពយ៉ាងនេះ រមែងដល់នូវការរាប់ថា ជាធម្មកថិករបស់បរិស័ទ មានសភាពដូច្នោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ធម្មកថិក ៤ ពួកនេះឯង ។ ៥