វាទីសូត្រ
ក្នុងបទទាំងពួង គប្បីជ្រាបយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោលនេះមាន ៤ ពួក ។ បុគ្គលអ្នកពោល ៤ ពួក តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នក ពោល តែងដល់នូវការអស់ទៅដោយអត្ថ គឺអដ្ឋកថា មិនអស់ទៅដោយ ព្យញ្ជនៈ គឺបាលីក៏មាន ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោលតែងដល់ នូវការអស់ទៅដោយព្យញ្ជនៈ មិនអស់ទៅដោយអត្ថក៏មាន ១ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលអ្នកពោលតែងដល់នូវការអស់ទៅដោយអត្ថផង ដោយ ព្យញ្ជនៈផងក៏មាន ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោលមិនដល់នូវការអស់ ទៅដោយអត្ថ ទាំងមិនដល់នូវការអស់ទៅដោយព្យញ្ជនៈក៏មាន ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោលមាន ៤ ពួកនេះឯង ។ ម្នាលភិក្ខុ ទាំងឡាយ ការណ៍នុ៎ះគ្មានហេតុ គ្មានបច្ច័យដែលនាំឲ្យភិក្ខុប្រកបដោយបដិសម្ភិទាទាំង ៤ ដល់នូវការអស់ទៅដោយអត្ថដោយព្យញ្ជនៈឡើយ ។ ឧទ្ទាននៃបុគ្គលវគ្គនោះ គឺ និយាយអំពីសញ្ញោជនៈ ១ អំពីបុគ្គលមានប្រាជ្ញា ១ អំពីឧគ្ឃដិតញ្ញូបុគ្គល ១ អំពីបុគ្គលចិញ្ចឹមជីវិតដោយផលនៃព្យាយាម ១ អំពីបុគ្គលប្រកបដោយទោស ១ អំពីសីលមាន ២ លើក ១ អំពីបុគ្គលមានកាយចេញទៅ មានចិត្តមិនចេញទៅ ១ អំពីធម្មកថិក ១ អំពីបុគ្គលអ្នកពោល ១ ។