អដ្ឋកថាវាទីសូត្រ

ក្បាលទី 28 · ទំព័រ 279

គប្បីជ្រាបវិនិច្ឆ័យក្នុងវាទីសូត្រទី ១០ ដូចតទៅនេះ បទថា អត្ថតោ បរិយាទានំ គច្ឆតិ សេចក្តីថា អ្នកនិយាយត្រូវសួរដល់អត្ថ ក៏ រមែងចុះចាញ់ អស់នូវបដិភាណ មិនអាចឆ្លើយតបបាន ។ បទថា នោ ព្យញ្ជនតោ សេចក្តីថា តែព្យញ្ជនៈនៃបុគ្គលនោះនៅប្រព្រឹត្តទៅបាន ក៏មិន ព្រមចុះចាញ់ ។ ក្នុងបទទាំងអស់ ក៏មានន័យដូច្នេះឯង ។