អាភាសូត្រ

ក្បាលទី 28 · ទំព័រ 280

ម្នាលភិក្ខុទាំងឡាយ ពន្លឺនេះមាន ៤ យ៉ាង ។ ពន្លឺ ៤ យ៉ាង តើដូចម្តេចខ្លះ ។ គឺពន្លឺព្រះចន្ទ ១ ពន្លឺព្រះអាទិត្យ ១ ពន្លឺភ្លើង ១ ពន្លឺ ប្រាជ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ពន្លឺ ៤ យ៉ាងនេះឯង ។ ម្នាលភិក្ខុ ទាំងឡាយ បណ្តាពន្លឺទាំង ៤ នេះ ពន្លឺដែលប្រសើរនុ៎ះ គឺពន្លឺប្រាជ្ញា ។