បភាសូត្រ

ក្បាលទី 28 · ទំព័រ 281

គប្បីជ្រាបវិនិច្ឆ័យក្នុងអាភាសូត្រទី ១ នៃអាភាវគ្គទី ៥ ដូចតទៅនេះ ព្រះចន្ទនោះឯង ឈ្មោះថា ចន្ទាភា ដោយអំណាចការ បញ្ចេញពន្លឺ ។ ក្នុងបទដ៏សេស ក៏ន័យនេះឯង ។ ម្នាលភិក្ខុទាំងឡាយ រស្មីនេះមាន ៤ យ៉ាង ។ រស្មី ៤ យ៉ាង តើដូចម្តេចខ្លះ ។ គឺរស្មីព្រះចន្ទ ១ រស្មីព្រះអាទិត្យ ១ រស្មីភ្លើង ១ រស្មីប្រាជ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ រស្មី ៤ យ៉ាងនេះឯង ។ ម្នាលភិក្ខុ ទាំងឡាយ បណ្តារស្មីទាំង ៤ នេះ រស្មីដែលប្រសើរនុ៎ះ គឺរស្មីប្រាជ្ញា ។