អាលោកសូត្រ

ក្បាលទី 28 · ទំព័រ 282

ម្នាលភិក្ខុទាំងឡាយ សេចក្តីរុងរឿងនេះមាន ៤ យ៉ាង ។ សេចក្តីរុងរឿង ៤ យ៉ាង តើដូចម្តេចខ្លះ ។ គឺសេចក្តីរុងរឿងនៃព្រះចន្ទ ១ សេចក្តីរុងរឿងនៃព្រះអាទិត្យ ១ សេចក្តីរុងរឿងនៃភ្លើង ១ សេចក្តីរុងរឿង នៃប្រាជ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរុងរឿង ៤ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាសេចក្តីរុងរឿងទាំង ៤ នេះ សេចក្តីរុងរឿងដែល ប្រសើរនុ៎ះ គឺសេចក្តីរុងរឿងនៃប្រាជ្ញា ។