ឱភាសសូត្រ
ក្បាលទី 28 · ទំព័រ 283
ព្រះចន្ទ ឈ្មោះថា ចន្ទាលោក ដោយអំណាច សេចក្តីរុងរឿង ។ ម្នាលភិក្ខុទាំងឡាយ រស្មីរុងរឿងនេះមាន ៤ យ៉ាង ។ រស្មីរុងរឿង ៤ យ៉ាង តើដូចម្តេចខ្លះ ។ គឺរស្មីរុងរឿងនៃព្រះចន្ទ ១ រស្មីរុងរឿង នៃព្រះអាទិត្យ ១ រស្មីរុងរឿងនៃភ្លើង ១ រស្មីរុងរឿងនៃប្រាជ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ រស្មីរុងរឿង ៤ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តារស្មីរុងរឿងទាំង ៤ នេះ រស្មីរុងរឿងដែលប្រសើរនុ៎ះ គឺរស្មីរុងរឿង នៃប្រាជ្ញា ។