បជ្ជោតសូត្រ
ក្បាលទី 28 · ទំព័រ 284
ម្នាលភិក្ខុទាំងឡាយ ពន្លឺរស្មីនេះមាន ៤ យ៉ាង ។ ពន្លឺរស្មី ៤ យ៉ាង តើដូចម្តេចខ្លះ ។ គឺពន្លឺរស្មីព្រះចន្ទ ១ ពន្លឺរស្មីព្រះអាទិត្យ ១ ពន្លឺរស្មីភ្លើង ១ ពន្លឺរស្មីប្រាជ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ពន្លឺរស្មី ៤ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាពន្លឺរស្មីទាំង ៤ យ៉ាងនេះ ពន្លឺរស្មីដែលប្រសើរនុ៎ះ គឺពន្លឺរស្មីប្រាជ្ញា ។