បឋមកាលសូត្រ
ក្បាលទី 28 · ទំព័រ 285
ម្នាលភិក្ខុទាំងឡាយ កាល ( នៃកុសលធម៌ ) នេះមាន ៤ យ៉ាង ។ កាល ៤ យ៉ាង តើដូចម្តេច ។ គឺការស្តាប់ធម៌តាមកាល ១ សាកច្ឆាធម៌តាមកាល ១ ការចម្រើនសមថៈតាមកាល ១ ការចម្រើន វិបស្សនាតាមកាល ១ ។ ម្នាលភិក្ខុទាំងឡាយ កាល ( នៃកុសលធម៌ ) ៤ យ៉ាងនេះឯង ។