អដ្ឋកថាបឋមកាលសូត្រ
ក្បាលទី 28 · ទំព័រ 286
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមកាលសូត្រទី ៦ ដូចតទៅនេះ បទថា កាលា គឺកាលដែលសម កាលដែលគួរ ។ បទថា កាលេន ធម្មស្សវនំ បានដល់ ការស្តាប់ធម៌ក្នុងកាលដែលសមគួរ ។ បទថា ធម្មសាកច្ឆា សេចក្តីថា ការសន្ទនាដែលប្រព្រឹត្តទៅដោយអំណាចការសួរ និងការឆ្លើយបញ្ញា ។