ទុតិយចរិតសូត្រ
ក្បាលទី 28 · ទំព័រ 288
ម្នាលភិក្ខុទាំងឡាយ វចីសុចរិតនេះមាន ៤ យ៉ាង ។ វចីសុចរិត ៤ យ៉ាង តើដូចម្តេចខ្លះ ។ គឺនិយាយពាក្យសត្យ ១ មិននិយាយ ពាក្យញុះញង់ ១ និយាយពាក្យពីរោះពិសា ១ និយាយតែពាក្យដែលប្រកបដោយ ប្រាជ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ វចីសុចរិត ៤ យ៉ាងនេះឯង ។ ៥