សារសូត្រ

ក្បាលទី 28 · ទំព័រ 289

គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយចរិតសូត្រទី ៩ ដូចតទៅនេះ បទថា សណ្ញវាចា បានដល់ វាចាទន់ភ្លន់ ។ បទថា មន្តាភាសា បានដល់ រឿងដែលកំណត់ដោយបញ្ញា ដែលហៅថាមន្តាហើយទើបពោល ។ ម្នាលភិក្ខុទាំងឡាយ សារៈ ( ខ្លឹម ) នេះមាន ៤ យ៉ាង ។ សារៈ ៤ យ៉ាង តើដូចម្តេចខ្លះ ។ គឺសីលសារៈ ១ សមាធិសារៈ បញ្ញាសារៈ ១ វិមុត្តិសារៈ ១ ។ ម្នាលភិក្ខុទាំងឡាយ សារៈ ៤ យ៉ាង នេះឯង ។ អាភាវគ្គទី ៥ ចប់ បណ្ណាសកទី ៣ ចប់ ឧទ្ទាននៃអាភាវគ្គនោះ គឺ និយាយអំពីពន្លឺ ១ អំពីរស្មី ១ អំពីសេចក្តីរុងរឿង ១ អំពីរស្មីរុងរឿង ១ អំពីពន្លឺរស្មី ១ អំពីកាលមាន ២ លើក អំពីចរិតមាន ២ លើក អំពីសីលសារៈ ១ ត្រូវជា ១០ ក្នុងវគ្គនេះ ។ ៥