បឋមពលសូត្រ

ក្បាលទី 28 · ទំព័រ 292

ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះមាន ៤ ។ កម្លាំង ៤ គឺអ្វីខ្លះ ។ កម្លាំង គឺសទ្ធា ១ កម្លាំង គឺវីរិយៈ ១ កម្លាំង គឺសមាធិ ១ កម្លាំង គឺ បញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ កម្លាំងមាន ៤ យ៉ាងនេះឯង ។