អដ្ឋកថា ចតុត្ថពលសូត្រ

ក្បាលទី 28 · ទំព័រ 295

តតិយពលសូត្រទី ៤ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះមាន ៤ ។ កម្លាំង ៤ គឺអ្វីខ្លះ ។ កម្លាំង គឺការពិចារណាមុនហើយទើបធ្វើ ១ កម្លាំង គឺការចម្រើនកុសល ដែលមិនទាន់មានឲ្យមានឡើង ១ កម្លាំង គឺកម្មដែលមិនមានទោស ១ កម្លាំង គឺការសង្គ្រោះ ១ ។ ម្នាលភិក្ខុទាំងឡាយ កម្លាំងមាន ៤ យ៉ាងនេះឯង ។ ក្នុងចតុត្ថពលសូត្រទី ៥ មានអត្ថងាយយល់ហើយ ។