រោគសូត្រ

ក្បាលទី 28 · ទំព័រ 297

វិនាសដោយខ្យល់ ១ ។ ខេត្តនៃការវិនាសមាន ៣ គឺអាភស្សរព្រហ្ម ១ សុភកិណ្ហព្រហ្ម ១ វេហប្ផលព្រហ្ម ១ ។ ក្នុងគ្រាដែលកប្បវិនាសដោយ ភ្លើង ភ្លើងរមែងឆេះខាងក្រោមអំពីអាភស្សរព្រហ្ម ។ ក្នុងកាលដែលវិនាស ដោយទឹក ទឹករមែងទម្លាយតែខាងក្រោមសុភកិណ្ហព្រហ្ម ។ ក្នុងគ្រាដែល វិនាសដោយខ្យល់ ខ្យល់រមែងទម្លាយខាងក្រោមតែវេហប្ផលព្រហ្ម ។ តែ កាលពោល ដោយពិស្តារ ពុទ្ធក្ខេត្ត ១ រមែងវិនាសបានគ្រប់កាល ។ នេះ ជាសេចក្តីសង្ខេបក្នុងទីនេះ ។ ឯរឿងពិស្តារ អ្នកសិក្សាគប្បីជ្រាបបានដោយ ន័យដែលពោលហើយ ក្នុងគម្ពីរវិសុទ្ធិមគ្គ ។ ម្នាលភិក្ខុទាំងឡាយ រោគនេះមាន ២ យ៉ាង ។ រោគ ២ យ៉ាង គឺអ្វីខ្លះ ។ គឺកាយិករោគ ( រោគកាយ ) ១ ចេតសិករោគ ( រោគចិត្ត ) ១ ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ រមែងប្រាកដដោយកាយិករោគ តែងប្តេជ្ញាថា មិនមានរោគអស់មួយឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគ អស់ ២ ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគអស់ ៣ ឆ្នាំក៏មាន តែង ប្តេជ្ញាថា មិនមានរោគអស់ ៤ ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគអស់ ៥ ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគអស់ ១០ ឆ្នាំក៏មាន តែងប្តេជ្ញាថា មិន មានរោគអស់ ២០ ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគអស់ ៣០ ឆ្នាំ ក៏មាន តែងប្តេជ្ញាថា មិនមានរោគអស់ ៤០ ឆ្នាំក៏មាន តែងប្តេជ្ញាថា មិន មានរោគអស់ ៥០ ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគលើសជាង ១០០ ឆ្នាំក៏មាន ។ ម្នាលភិក្ខុទាំងឡាយ តែថា សត្វទាំងនោះ ដែលប្តេជ្ញាថា មិន មានរោគដោយចេតសិក សូម្បីត្រឹមតែវេលាមួយស្របក់ប៉ុណ្ណោះ ក៏រកបាន ដោយកម្រក្នុងលោក វៀរលែងតែព្រះខីណាស្រព ។ ម្នាលភិក្ខុទាំងឡាយ រោគរបស់បព្វជិតនេះមាន ៤ យ៉ាង ។ រោគ ៤ យ៉ាង គ