អដ្ឋកថារោគសូត្រ

ក្បាលទី 28 · ទំព័រ 300

គប្បីជ្រាបវិនិច្ឆ័យក្នុងរោគសូត្រទី ៧ ដូចតទៅនេះ បទថា វិឃាតវា បានដល់ ប្រកបដោយការក្តៅក្រហាយចិត្ត គឺទុក្ខ មានការប្រាថ្នា ច្រើនជាបច្ច័យ ។ បទថា អសន្តុដ្ឋោ បានដល់ ជាអ្នកមិនសន្តោសដោយ បច្ច័យ ៣ ក្នុងបច្ច័យ ៤ ។ បទថា អនវញ្ញប្បដិលាភាយ បានដល់ ដើម្បី បាននូវការលើកតម្កើងអំពីអ្នកដទៃ ។ បទថា លាភសក្ការសិលោកប្បៈដិលាភាយ បានដល់ ដើម្បីបានលាភសក្ការៈ បានដល់ បច្ច័យ ៤ ដែល គេរៀបចំយ៉ាងល្អ និងសេចក្តីចម្រើន ដែលបានដល់ការពោលសរសើរ ។ បទថា សង្ខាយ កុលានិ ឧបសង្កមតិ បានដល់ ចូលទៅកាន់ត្រកូល ដើម្បីដឹងថា ជនទាំងនេះស្គាល់អាត្មាអញឬទេ ។ ក្នុងបទដ៏សេស ក៏មាន ន័យនេះដូចគ្នា ។