បរិហានិសូត្រ
ក្នុងទីនោះ ព្រះសារីបុត្តដ៏មានអាយុ បានហៅភិក្ខុទាំងឡាយ មកថា ម្នាលភិក្ខុដ៏មានអាយុទាំងឡាយ ។ ភិក្ខុទាំងនោះបានទទួលស្តាប់ពាក្យ ព្រះសារីបុត្តដ៏មានអាយុថា ម្នាលអាវុសោ ។ ព្រះសារីបុត្តដ៏មានអាយុ បាន ពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ សហធម្មិកឯណាមួយ ជាភិក្ខុក្តី ភិក្ខុនីក្តី ពិចារណាឃើញធម៌ ៤ ប្រការដែលមាននៅក្នុងខ្លួន គប្បីចូលចិត្ត បានថា អាត្មាអញសាបសូន្យចាកកុសលធម៌ទាំងឡាយ ព្រោះការដែល មានធម៌ ៤ ប្រការនេះនៅក្នុងខ្លួននុ៎ះ ព្រះដ៏មានព្រះភាគត្រាស់ហៅថា ជា សេចក្តីសាបសូន្យ ។ ធម៌ ៤ ប្រការ គឺអ្វីខ្លះ ។ គឺការដុះដាលរាគៈ ១ ការដុះដាលទោសៈ ១ ការដុះដាលមោហៈ ១ នឹងមិនមានបញ្ញាចក្ខុប្រព្រឹត្ត ទៅក្នុងឋានៈ និងអដ្ឋានៈដ៏ជ្រាលជ្រៅ ១ ។ ម្នាលភិក្ខុទាំងឡាយ សហធម្មិក ឯណាមួយ ជាភិក្ខុក្តី ភិក្ខុនីក្តី ពិចារណាឃើញធម៌ ៤ ប្រការនេះ មាន នៅក្នុងខ្លួន គប្បីចូលចិត្តថា អាត្មាអញសាបសូន្យចាកកុសលធម៌ ព្រោះការ ដែលមានធម៌ ៤ ប្រការនេះនៅក្នុងខ្លួននុ៎ះ ព្រះដ៏មានព្រះភាគត្រាស់ហៅថា ជាសេចក្តីសាបសូន្យ ។ ម្នាលអាវុសោទាំងឡាយ សហធម្មិកឯណាមួយ ជាភិក្ខុក្តី ភិក្ខុនីក្តី ពិចារណាឃើញធម៌ ៤ ប្រការដែលមានក្នុងខ្លួន គប្បី ចូលចិត្តថា អាត្មាអញមិនសាបសូន្យចាកកុសលធម៌ទាំងឡាយ ព្រោះការ ដែលមានធម៌ ៤ ប្រការនេះនៅក្នុងខ្លួននុ៎ះ ព្រះដ៏មានព្រះភាគត្រាស់ហៅថា ជាសេចក្តីមិនសាបសូន្យ ។ ធម៌ ៤ ប្រការ គឺអ្វីខ្លះ ។ គឺការស្រាល ស្តើងរាគៈ ១ ការស្រាលស្តើងទោសៈ ១ ការស្រាលស្តើងមោហៈ ១ មាន